Free Online Slot Games | Play Fishing Slot Game in 2025

​ការណែនាំលេងហ្គេម Big2

1. ការណែនាំ៖
Big 2 មានទំនាក់ទំនងជិតស្និតជាមួយ Poker ប្រភេទបៀនិងតម្លៃក្នុង poker បានប្រើក្នុង Big  2 ក៏ដូចជាប្រភេទល្បែងលេងផ្សេងក្នុងនោះអ្នកលេងត្រុវខំប្រឹងដើរអោយអស់ក្ដាអុក។ ល្បែងលេងនេះងាយស្រួលលេងប៉ុន្តែពេលប្រើយុទ្ធសាស្រ្តនឹងមានភាពទាក់ទាញខ្លាំង។

2. ច្បាប់បង្កើតតុនិងវាយបៀ៖
a. បង្កើតតុនិងច្បាប់តុ៖
ពេលបង្កើតតុថ្មី កាក់របស់អ្នកបង្កើតត្រូវមានតិចបំផុតស្មើចំនួនកាក់ភ្នាល់។ មាន៦កម្រិតភ្នាល់កាក់បង្កើតតុ៖ 10, 20, 50, 100, 200, 500

រយះពេលវគ្គវាយបៀ៖ ពេលបង្កើតតុមួយថ្មី អ្នកមានសិទ្ធកំណត់ពេល១វគ្កវាយ៖ 15s, 20s, 30s
b. ច្បាប់វាយបៀ៖
ចាប់ផ្ដើមល្បែងលេង អ្នកនឹងបានចែក ១៣សន្លឹក។ អ្នកឈ្នះក្នុងវគ្គលេងមុន(ឬអ្នកប្រកួតបានប្រព័ន្ធជ្រើសយកដោយចៃដន្យ) នឹងចាប់ផ្ដើមវគ្គលេងដោយសេតបៀ Big 2 ណាមួយមានប្រសិទ្ធភាព(នឹងពណ៌នាក្រោយ)។ អ្នកលេងផ្សេងក្រោយនោះនឹងផ្លាស់វេនគ្នាលេងសេតធំឬក៏ "Pass"  ដើម្បីចោលវគ្គ។វគ្គនេះនឹងបន្តដល់ពេលណាមាន៣នាក់លេង "Pass" រួមគ្នា។ អ្នកដែលនៅនឹងចាប់ផ្ដើមវគ្គថ្មីដោយសេត Big 2 ណាមួយមានប្រសិទ្ធភាព។ ល្បែងលេងបញ្ចប់ពេលអ្នកលេងណាមួយអស់សន្លឹកបៀក្នុងដៃ។
មួយសេតបៀ  Big2 អាចជា១ក្នុងករណីខាងក្រោម៖
តែឯង(សម្រាម)៖ ១សន្លឹក
គូ ៖ ២សន្លឹកមានតម្លៃស្មើគ្នា
សាមកូ៖ ៣សន្លឹកបៀតម្លៃដូចគ្នា
ស៊េរី៖ ៥សន្លឹកបៀបង្កើតជាខ្សែរបន្តបន្ទាប់
ធុង៖ ៥សន្លឹកបៀធាតុដូចគ្នា
គូលូ៖ ៣សន្លឹកបៀតម្លៃដូចគ្នានិង២សន្លឹកឯទៀតក៏តម្លៃដូចគ្នា
ការ៉េ៖ ៤សន្លឹកបៀតម្លៃដូចគ្នានិងសន្លឹកណាមួយ
ធុងប្រហាស៊េរី៖  ៥សន្លឹកបៀធាតុដូចគ្នាបង្កើតជាខ្សែរបន្តបន្ទាប់
ក្នុង Big 2 សន្លឹកបៀរៀបតាមលំដាប់ពីតូចដល់ធំដូចតទៅ 3 4 5 6 7 8 9 10 J Q K A 2. សន្លឹកបៀណាមានតម្លៃខ្ពស់ជាងនឹងមានឥទ្ធិភាពភាពជាងសន្លឹកមានតម្លៃតូចជាង។  ចំពោះសន្លឹកបៀមានតម្លៃដូចគ្នា សន្លឹកណាមានធាតុខ្ពស់ជាងនឹងល្អជាង។ ធាតុសន្លឹកបៀបានរៀបតាមលំដាប់ពីទាបឡើងខ្ពស់ដូចតទៅ រ៉ូ < ជូង < កឺ < ប៊ិច.
ចំណាំ៖ A2345 និង 23456  មិនមែនជា២ស៊េរីមានឥទ្ធិភាព ប៉ុន្តែ JQKA2 ជាស៊េរីមានឥទ្ធិភាព។
សន្លឹកបៀប្រភេទតែមួយបានប្រៀធៀបដូចតទៅ
+ ចំពោះគូលូ ប្រៀបតម្លៃរបស់សាមកូ
+ ចំពោះការ៉េ ប្រៀបធៀបតម្លៃ១ក្នុង៤សន្លឹកបៀបង្កើតជាការ៉េ
ចំពោះករណីឯទៀត ប្រើសន្លឹកបៀធំជាងគេ
ក្នុងការប្រមូលផ្ដុំរួមមាន៥សន្លឹកមានឥទ្ធិភាពនឹងបានប្រៀបធៀបតាមច្បាប់របស់  Poker ក្នុងនោះ ស៊េរីតូចបំផផុត បន្ទាប់មកដល់ ធុង គូលូ ការ៉េ និងធុងប្រហាស៊េរីធំជាងគេ។
ការប្រមូលផ្ដុំខុសប្រភេទមិនបានប្រើដើម្បីលេងក្នុងវគ្គ។ ឧទាហរណ៍ អ្នកមិនអាចប្រើស៊េរី៣កូនដើម្បីវាយ។
ពេលល្បែងលេងបញ្ចប់ លុយនឹងបានផ្ទេររវាងគូនីមួយៗ២អ្នកប្រកួតផ្អែកលើចំនួនសន្លឹកបៀដែលនៅក្នុងដៃអ្នកលេងម្នាក់ៗ។
ឧទាហរណ៍៖ បើ  A នៅ២សន្លឹក B នៅ ៩ សន្លឹក នោះ B ត្រូវសងអោយ A ៧ ដងចំនួនលុយបានភ្នាល់។ ថែមទៅលើនោះ បើអ្នកលេងណានៅ ដល់ ១០ ឬ ជាង១០សន្លឹកបៀ ចំនួនលុយនឹងបាន គុណទ្វេដង។
សូមកម្សាន្តរីករាយពេលលេងហ្គេមណា!
 

ការណែនាំផ្សេង